លក្ខខណ្ឌនៃការទទួលយកសេវា
ការិយាល័យ NIHONBASHI(ហៅថាភាគីក្រុមហ៊ុន)គឺកំណត់លក្ខខណ្ឌនៃការទទួលយកសេវាដូចខាងក្រោម( ហៅថាកិច្ចព្រមព្រៀង)។អតិថិជនគឺយល់ព្រមឯកភាពនូវកិច្ចព្រមព្រៀងហើយបានសំរេចប្រើសេវាកម្មរបស់ក្រុមហ៊ុនយើងខ្ញុំ។
រក្សាសិទ្ធិ
រាល់អត្ថបទទាំងអស់ដែលបានផ្សព្វផ្សាយនៅលើគេហទំព័ររបស់ក្រុមហ៊ុនយើងខ្ញុំគឺហាមដាច់ខាតមិនអោយធើ្វការចំលងផ្សព្វផ្សាយបន្តដោយគ្មានការអនុញ្ញាតឡើយ។ ការរក្សាសិទ្ធទាំងអស់គឺជាកម្មសិទ្ធរបស់ការិយាល័យNIHONBASHI ។ ក្នុងករណីដែលចាំបាច់ត្រូវការអត្ថបទដែលយើងបានផ្សព្វផ្សាយនៅគេហទំព័រ សូមធ្វើការពិភាក្សាជាមួយយើងជាមុន។
ការប្រើប្រាស់គេហទំព័រ
សូមអាននូវអភ័យឯកសិទ្ទិចំពោះអ្នកដែលប្រើប្រាស់នូវគេហទំព័ររបស់យើងខ្ញុំ។ ក្នុងករណីដែលបានប្រើប្រាស់នូវគេហទំព័ររបស់យើងខ្ញុំដាច់ខាតត្រូវតែគោរពនិងយល់ព្រមឯកភាពនូវលក្ខខណ្ឌដូចខាងក្រោម
អភ័យឯកសិទ្ធិ
គេហទំព័រយើងខ្ញុំគឺមិនមានគោលបំណងផ្តល់នូវយោបល់ផ្សេងៗរឺក៏ផ្លូវច្បាប់នោះទេ។ការិយាល័យ NIHONBASHI គឺកំពុងខិតខំប្រឹងប្រែងដើម្បីធានានូវភាពត្រឹមត្រូវនិងសុពលភាពនៃខ្លឹមសារនៃគេហទំព័រ ទន្ទឹមនឹងនេះដែររាល់ការខូចខាតរបស់អ្នកប្រើប្រាស់នូវខ្លឹមសារនេះគឺយើងមិនធ្វើការទទួលខុសត្រូវឡើយ។ ខ្លឹមសារផ្សេងៗដែលមាននៅលើគេហទំព័ររបស់យើងខ្ញុំអាចមានការលុបចោលរឺក៏មានការប្រែប្រួលណាមួយដោយមិនមានការជូនដំណឹងឡើយ។អភ័យឯកសិទ្ធិនេះអាចនឹងមានការប្រែប្រួលដោយមិនមានការជូនដំណឹងទុកជាមុនឡើយ។ ក្នុងករណីដែលមានការប្រែប្រួលអភ័យឯកសិទ្ទគឺត្រូវអនុវត្តន៌តាមអភ័យឯកសិទ្ទថ្មី។
កិច្ចព្រមព្រៀងស្តីអំពីការគ្រប់គ្រងនូវពត៌មានផ្ទាល់ខ្លួន
ការិយាល័យNIHONBASHI គឺជាក្រុមហ៊ុនដែលមានសកម្មភាពអាជីវកម្មដូចជារៀបចំឯកសារហិរញ្ញវត្ថុ ការប្រកាសពន្ធ ពិភាក្សាអំពីកិច្ចការពន្ធ និងជាភ្នាក់ងារពន្ធជាដើម។ យើងយល់អំពីការរក្សាការពានិងការទទួលខុសត្រូវលើពត៌មានផ្ទាល់ខ្លួនរបស់អតិថិជនហើយយើងក៏នឹងកំពុងប្រឹងប្រែងរក្សាការពារពត៌មានផ្ទាល់ខ្លួនរបស់អតិថិជនដែលមានចែកក្នុងគោលការណ៌ខាងក្រោម។ ម្យ៉ាងវិញទៀតទាក់ទងនឹងការគ្រប់គ្រងនូវពត៌មានផ្ទាល់ខ្លួនដែលទទួលបានតាមរយះគេហទំព័រនេះរឺគេហទំព័រដែលភ្ជាប់ពីគេហទំព័រនេះ យើងនឹងបង្កើតគោលការណ៌ការពារពត៌មានផ្ទាល់ខ្លួនរបស់អតិថិជនដូចខាងក្រោមហើយនឹងអនុវត្តន៌តាមនេះ។
1.គោលការណ៌មូលដ្ឋាន
ក្រុមហ៊ុនយើងនឹងអនុវត្តតាមច្បាប់ការពារព័ត៌មានផ្ទាល់ខ្លួននិងច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងទៀត។
ក្រុមហ៊ុនយើងនឹងបង្កើតប្រព័ន្ធគ្រប់គ្រងដែលទាក់ទងនឹងការការពារព័ត៌មានផ្ទាល់ខ្លួនរបស់អតិថិជននិងបណ្តុះបណ្តាលបទបញ្ជាផ្ទៃក្នុង របស់ក្រុមហ៊ុនដើម្បីអោយនិយោជិកអនុវត្តតាមបានអោយហ្មត់ចត់។
ក្រុមហ៊ុនយើងនឹងប្រើប្រាស់ពត៌មានផ្ទាល់ខ្លួនរបស់អតិថិជនតែក្នុងគោលបំណងការងារតែប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត ពត៌មានដែលទទួលបានពីអតិថិជនគឺក្រុមហ៊ុនយើងមិនផ្តល់អោយអ្នកទី៣ដោយគ្មានការអនុញ្ញាតពីអតិថិជនឡើយ។
ក្រុមហ៊ុនយើងនឹងពង្រឹងការការពារពត៌មានផ្ទាល់ខ្លួនរបស់អតិថិជនដោយមិនអោយមានការបាត់បង់ ការបំផ្លិចបំផ្លាញ ការក្លែងបន្លំ ការគេងប្រវ័ញ្ចនិងការលេចធ្លាយនៃពត៌មានផ្ទាល់ខ្លួនឡើយ។
2.គោលបំណងនៃការប្រើប្រាស់ពត៌មានផ្ទាល់ខ្លួន
ពត៌មានផ្ទាល់ខ្លួនដែលបានទទួលពីអតិថិជនគឺក្រុមហ៊ុនយើងនឹងយកទៅប្រើប្រាស់តែក្នុងគោលបំណងការងារតែប៉ុណ្ណោះ។ក្នុងករណីដែលប្រើហួសពីគោលការណ៌នៃការងារគឺយើងនឹងធ្វើការទាក់ទងទៅអតិថិជនដើម្បីទទួលការយល់ព្រមឯកភាពពីអតិថិជន។ម្យ៉ាងទៀតគោលបំណងនៃការប្រើប្រាស់ពត៌មានផ្ទាល់ខ្លួនដែលក្រុមហ៊ុនយើងបានកាន់កាប់គឺមានដូចខាងក្រោម
*ការផ្ញើនូវពត៌មានអំពីដំណើរកម្សាន្តនិងសេវា
*ការផ្តល់នូវសេវាកម្មផ្សេងៗ
*ការបំពេញនូវកិច្ចសន្យា
*ទាក់ទងអាជ្ញាធរមានសមត្ថកិច្ចសម្រាប់គោលបំណងអាជីវកម្ម
*ក្រៅពីនេះគឺសកម្មភាពចាំបាច់សម្រាប់អាជីវកម្មដែលយើងអនុវត្តន៌
3.ការផ្តល់នូវពត៌មានផ្ទាល់ខ្លួន
ក្រុមហ៊ុនយើងមិនបង្ហាញពត៌មានផ្ទាល់ខ្លួនរបស់អ្នកទៅកាន់ភាគីទីបីឡើយលើកលែងតែក្នុងករណីដូចខាងក្រោមនេះ
*ឯកភាពពីអតិថិជន
*ក្នុងករណីដែលបានតម្រូវដោយច្បាប់
*ក្នុងករណីដើម្បីសំរេចបំណងនៃការប្រើប្រាស់ទើបប្រគល់ពត៌មានផ្ទាល់ខ្លួន
*ក្នុងករណីដែលមានការចាំបាច់ដូចជាពាក់ព័ន្ធនឹងអាយុជីវិត រាងកាយ រឺក៏ទ្រព្យសម្បត្តិណាមួយ ហើយមានការពិបាកក្នុងការទាក់ទងទទួលយល់ព្រមឯកភាពពីអតិថិជន
*ក្នុងករណីរួមបញ្ចូលគ្នា បំបែកក្រុមហ៊ុន ផ្ទេរអាជីវកម្ម រឺក៏ហេតុផលណាផ្សេងទៀត
ការប្រែប្រួលគោលការណ៌រក្សាការពារនូវពត៌មានផ្ទាល់ខ្លួននិងលក្ខខណ្ឌកិច្ចសន្យា
អាចមានការប្រែប្រួលគោលការណ៌រក្សាការពារនូវពត៌មានផ្ទាល់ខ្លួននិងលក្ខខណ្ឌកិច្ចសន្យាអាស្រ័យក្រុមហ៊ុនយើងមានការចាំបាច់ណាមួយ
ក្នុងករណីនេះដែរ យើងមានផ្សព្ធផ្សាយនៅលើគេហទំព័រ
ការិយាល័យ NIHONBASHI
លេខទូរស័ទ្ទ :03-6661-0360
កាលបរិច្ឆេទចូលជាធរមាន :2020-9-10
សូមធ្វើការត្រួតពិនិត្យនូវល័ក្ខខ័ណ្ឌ និងអត្ថន័យខាងលើ ប្រសិនបើឯកភាពសូមធ្វើការគូស✔